អ្នក​ខេត្ត​ព្រះត្រពាំង​ម្នាក់​ អាច​រកចំណូល​បាន​ ៣០លាន​ដុង​ ពីការចិញ្ចឹម​ដង្កួង​ក្នុង​រយៈ​ពេល​ ៥ខែ​

រយៈ​ពេល​ ៥ខែ​ម្ដង​លោកតា​ វ៉ាន​ អាច​រកចំណូល​រហូតដល់​ ៣០លាន​ដុង​ ពីការចិញ្ចឹម​ដង្កូវ​ឌួង​។ អ្នកស្រុក​ថ្កូវ​ វ័យ៧២ឆ្នាំ​ នៅ​ខេត្ត​ព្រះត្រពាំង​រូប​នេះ​ក៏បាន​បញ្ជាក់​ថា​ នៅក្នុង​រដូវ​ណាដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ឌួង​មិនសូវ​សម្បូរ​នោះ​ទេ​ ដែល​ធ្វើឲ្យ​ប្រាក់ចំណូល​ថយ​ចុះ​ត្រឹម​ ២០លាន​ដុង​ ប៉ុណ្ណោះ​។ យ៉ាងណា​ចំនួន​នេះ​នៅតែ​មាន​ ផលចំណេញ​ច្រើនជាង​ការធ្វើ​រប​កសិកម្ម​ដទៃទៀត​។ ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​អំពី​វីធី​សាស្រ្ត​នៃ​ការចិញ្ចឹម​ដង្កូវដួង​រប​ស់​លោកតា​ វ៉ាន​ សូម​លោក​ អ្នកនាង​ទស្សនា​បទ​យកការណ៍​រប​ស់​កញ្ញា​ ឈូក​ រ័ត្ន​ ដូចតទៅ៖

ប្រវត្តិលោកតា ប្រាជ្ញ ឈួន

លោក​តា ប្រាជ្ញ ឈួន​ ចាប់​កំណើត​នៅ​ខែ​តុលា​ឆ្នាំ​១៩៣៦ ​ជា​កូន​ពៅ​ក្នុង​គ្រួសារ​កសិករ​ ដែល​មាន​កូន​ប្រាំ​មួយ​នាក់​ នៅ​ភូមិ​ត្រពាំង​កក់ ​ឃុំខ្វាវ​ ស្រុក​ទ្រាំង​ ខេត្ត​តាកែវ។ លោក​តា បានចាប់​ផ្តើម​រៀន​ចាប៉ី​នៅ​អាយុ​ ៩​ឆ្នាំ ​ពី​ឪពុកមា​ខាង​ឪពុក​ម្នាក់​ឈ្មោះ ​ប៉ែត ឌុប​ ហៅ​ចង្កូម​ប្រាំបី។ លោក​តាជា​កូន​សិស្ស​របស់​លោក​សង្ឃ​ព្រះ​នាម​អេតសែន​ក្នុង​វត្ត​ប្រមរ។​ ព្រះ​សង្ឃ​បាន​បង្ហាត់​បង្រៀន​បាលី​ ចម្រៀង ​កំណាព្យ​ និង​រឿង​និទាន​អក្សរ​សិល្ប៍​ផ្សេងៗ ​ដល់​រូប​លោក​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​សម្បូរវោហារ​ និង​ចេះ​ដឹង​ផ្នែក​អក្សរ​សាស្ដ្រ​បាន​ច្រើន។​ ក្រោយពី​រៀន​ចេះ​វិជ្ជា​ដេញ​ចាប៉ី​ដងវែង​ហើយ ​ទស្សនិក​ជន​ដំបូង​របស់​លោក​គឺ​អ្នករួម​ស្រុក​ទាំង​ឡាយ។​ លោកតា ​ប្រាជ្ញ ឈួន​ ​ជា​អ្នក​ចម្រៀង​ចាប៉ី​ដែល​មាន​សំឡេង​ធំ​មូល​ក្រអួន​ប្រកប​ដោយ​ទឹក​ដម​និង​ភាព​ប៉ិន​ប្រសព្វ។​ ក្រោយ​មក​នៅ​ឆ្នាំ​១៩៦២ ​លោក​បាន​ចូល​រួម​ «ការ​ប្រឡង​ប្រជែង​ដើម្បី​ជ្រើសរើស​អ្នក​ចេះ​ដឹង​ផ្នែក​ចាប៉ី​ដង​វែង» ​របស់​វិទ្យុ​ជាតិ​ ហើយ​ក៏​បាន​ឈ្នះ​ការ​ប្រកួត​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ​ក្នុង​ចំណោម​អ្នក​ចូលរួម​ទាំង​ ២០​នាក់។​ ចាប់​តាំងពី​ពេល​នោះ​មក ​លោក​តា​ក៏​ចាប់​ផ្តើម​ច្រៀង​ដាក់​វិទ្យុ​ជាតិ​នៅ​ឯ​ភ្នំពេញ។​ ខ្លឹម​សារ​នៃ​ចម្រៀង ​គឺ​ត្រូវ​បាន​កំណត់​ដោយ​ចាងហ្វាង​វិទ្យុ​ ដែល​ក្នុង​នោះ​ច្រើនតែ​ទាក់ទង​នឹង​ប្រវត្តិ​សាស្រ្ត ​នយោបាយ ​និង​អ្នក​ល្បីៗ ​ជា​ច្រើន​នៅ​ក្នុង​សកលលោក។ ក្រោយ​ពី​កម្ពុជា​ប្រជាធិបតេយ្យ​ ឬ​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ​ទៅ​នៅ​ថ្ងៃ​ទី​៧ ​មករា ​ឆ្នាំ​១៩៧៩​ លោកតា ​ប្រាជ្ញ ឈួន បាន​ចាប់​ផ្តើម​អាជីព​ជា​អ្នក​ច្រៀង​ចាប៉ី​ឡើង​វិញ។​ លោកតា បាន​ត្រឡប់​មក​ភ្នំពេញ …

ប្រវត្តិលោកតា ប្រាជ្ញ ឈួន Read More »

ព្រះសង្ឃ​ខ្មែរ​កម្ពុជាក្រោម​ ​ចែករំលែក​បទពិសោធន៍​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​

​ព្រះ​តេជគុណ​ ​ថាច់​ ​វណ្ណា​ ​ជា​ព្រះសង្ឃ​ខ្មែរ​កម្ពុជាក្រោម១ព្រះអង្គ​ ​ក្នុងចំណោម២អង្គ​ ​ដែល​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​​។​ ​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​សាមគ្គី​រង្សី​ ​ខាងលើ​បាន​ចែករំលែក​បទពិសោធន៍​នៃ​ការសិក្សា​នៅ​ទីនោះ​ដល់​ពលរដ្ឋខ្មែរ​ទាំងអស់​ដែល​ចង់​បន្ត​ការសិក្សា​នៅ​ប្រទេស​រុស្ស៊ី​។​ ​ដោយ​អាហារូបករណ៍​នៅ​ប្រទេស​រុស្ស៊ី​ទទួល​បាន​ប្រាក់ខែ​តិចតួច​ខ្លាំង​ ​ទើប​ព្រះ​តេជគុណ​ចង់​ឲ្យ​កូនខ្មែរ​ ​ដែល​ចង់ទៅ​សិក្សា​នៅ​ទីនោះ​ ​ត្រូវ​មាន​ប្រាក់​សម្រាប់​ចាយវាយ​ផ្ទាល់ខ្លួន​។​ ​ជាពិសេស​ត្រូវ​មាន​បន្ស៊ាំ​ក្នុង​ការរស់នៅ​ទី​ត្រជាក់​ឲ្យបាន​ច្រើន​ ​ព្រោះថា​នៅ​ទីនោះ​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​។​ ​ជា​បន្ត​សូម​ទស្សនា​សេចក្ដីរាយការណ៍​ដោយ​កញ្ញា​ ​ឈូករ័ត្ន​ ​ដូចតទៅ​.​.​.​

លោក យៀង សុជាមេត្តា ត្រូវ​​បង្ហាញមុខនៅសាលាសង្កាត់រៀងរាល់ខែ

លោក យៀង សុធារិន្ទ ដែលប្រជាពលរដ្ឋជាច្រើនបានស្គាល់ ឈ្មោះថា យៀង សុជាមេត្តា អតីតអ្នកសារ​ព័ត៌​មានវិទ្យុអាស៊ីសេរី មិនទាន់មានគម្រោងធ្វើកិច្ចការងារអ្វី​ក៏ព្រោះតែ បុរសវ័យជាង ៣០ឆ្នាំរូបនេះ ចង់តាមដានការសិក្សារបស់កូន និងត្រូវ​​បង្ហាញមុខនៅសាលាសង្កាត់រៀងរាល់សប្ដាហ៍នៃដើមខែនីមួយៗ ផង។ អនាគត លោកប្រាថ្នាចង់ធ្វើការជា​មួយ​​ស្ថា​ប័នសារព័ត៌មាន​ឯករាជ្យហ៊ាននិយាយអ្វីដែលជាការពិតបន្តទៀត។ ជាបន្តសូមទស្សនាបទយការណ៍ ដែលរៀបចំដោយកញ្ញា ឈូក រ័ត្ន ដូចតទៅ៖

ស្រះគូ នៅខេត្តព្រះត្រពាំង មានរឿងព្រេងនិទានដូចរឿងភ្នំប្រុសភ្នំស្រីដែរ

ស្រះ​គូ គឺជា​ឈ្មោះ​របស់​ស្រះ​មួយ​ដែល​ស្ថិត​នៅក្នុង​ខេត្ត​ព្រះត្រពាំង ដែល​មាន​ចំងាយ​ប្រមាណ​៧​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត។ ស្រះ​គូ មាន​ប្រវត្តិ​ប្រហាក់​ប្រហែល​និង រឿង​ភ្នំ​ប្រុស​ភ្នំ​ស្រី ស្ថិត​ក្នុង​ខេត្ត​កំពង់ចាម។ ដោយ​ការ​ជីក​ស្រះ កើតឡើង​ពី​ការ​ប្រឡង​យកឈ្នះ​ចាញ់ រវាង​បុរស និង​នារី ក្នុង​ការ​ស្ដីដណ្ដឹង។ ដោយ​ស្រ្តីជា​អ្នកស្នើ​សុំ​ប្រកួត បើ​ខាងណា​ចាញ់ ត្រូវ​ចូល​ធ្វើជា​អ្នក​ចូល​ដណ្ដឹង​ខាង​ឈ្នះ។ គំនិត​នេះ​កើតឡើង​ពី​ស្រ្តី​ម្នាក់​ឈ្មោះថា អំ។ កញ្ញា ឈូក រ័ត្ន នឹង​មានការ​សម្ភាស​ជាមួយ​លោកយាយ វង់ សា​យ៉ូ វ័យ​៨០​ឆ្នាំ ដែល​រស់នៅ​ខេត្ត​ព្រះត្រពាំង៖

ហាងកាហ្វេប្រ៊េនតាមចិញ្ចើមផ្លូវរបស់ កញ្ញា សេរី វុឌ្ឍា

​កញ្ញា សេរី វុឌ្ឍា គឺជា​កូនខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​ឪពុកម្ដាយ​មក​រស់នៅ​កម្ពុជា​តាំងពី​យូរ​មក​ហើយ។ ដោយចង់​ចាប់ផ្ដើម​ការ​រកស៊ី​ហាង​កាហ្វេ និង​ដោយសារ​មានការ​គាំទ្រ​ថវិកា​ពី​ឪពុក ម្ដាយ ផង​នោះ កញ្ញា វុឌ្ឍា បាន​ឈ​្​លៀត​ពេលទំនេរ​ពី​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ បើកហាង​កាហ្វេ​មួយ​ដែល​មានឈ្មោះ​ថា «​តូប​កាហ្វេ​»។ តូប​កាហ្វេ​នេះ ជា​ប្រភេទ​តូប​កាហ្វេ​ដែ​លលក់​នៅ​តាម​ចិញ្ចើម​ផ្លូវ ហើយ​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​ជាង​២​ពាន់​ដុល្លារ ដើម្បី​ចាប់​អាជីព​មួយ​នេះ។ ខាងក្រោម​នេះ គឺជា​បទ​យកការណ៍​លម្អិត​ពី​«​តូប​កាហ្វេ​» រៀបចំ​ដោយ​កញ្ញា ឈូក រ័ត្ន៖

នំអន្សមខ្មែរកម្ពុជាក្រោម

នំអន្សម គឺជានំដែលបង្ហាញអំពីអត្តសញ្ញាណរបស់ជាតិខ្មែរ។ ប្រជាជនភាគច្រើន បានវេចនំនេះ រៀងរាល់ពីធីបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំ និងពីធីមង្គលការជាដើម។ តែនំអន្សមមិនមែនមានរូបរាង និងរសជាតិដូចគ្នាទាំងអស់នោះទេ។ ជាក់ស្ដែងនំអន្សមខ្មែរកម្ពុជាក្រោម គឺមានរូបរៀង រសជាតិ ខុសប្លែកពីនំអន្សមខ្មែរកណ្ដាល។ តើនំអន្សមខ្មែរកម្ពុជាក្រោម មានលក្ខណៈខុសប្លែកពីខ្មែរកណ្ដាលយ៉ាងណាខ្លះនោះ សូមទស្សនាបទយកការណ៍ដែលរៀបចំ ដោយកញ្ញា ឈូក រ័ត្ន ដូចតទៅ៖

យុវសិស្សខ្មែរឈ្នះពានរង្វាន់លេខ១ ខាងច្នៃប្រឌិត

តាមប្រភពសារព័ត៌មាន Dan Tri របស់វៀតណាម ប្អូន លីវ ហ្វាង ភូ ជនជាតិខ្មែរ អាយុ១៨ឆ្នាំ ជាសិស្សសាលាអន្តេវាសិក្ស ហ្វិញ កឿង ខេត្តឃ្លាំង ទទួលបានពាន់រង្វន់លេខ១ ក្នុងកម្មវិធីប្រឡងស្នាដៃឆ្នៃប្រឌិត នៅខេត្តឃ្លាំង កម្ពុជាក្រោង។ ផលិតផលរបស់ប្អូន ភូ គឺឧបករណ៍អេឡិចទ្រូនិចមួយ ដែលអាចបញ្ជាវត្ថុប្រើប្រាស់ផ្សេងៗ នៅក្នុងផ្ទះបាន តារយៈសេវាទូរសព្ទ។ គណៈកម្មការវាយតម្លៃខ្ពស់ឧករណ៍ដ៏តូចច្រឡឹងមួយនេះ ហើយថាអាចយកទៅប្រើប្រាស់ក្នុងជីវភាពរស់នៅជាក់ស្ដែងបាន។ ឲ្យតែកន្លែងណាមានសេវាទូរសព្ទ គឺអាចប្រើឧបករណ៍នេះបាន។ ប្រភពព័ត៌មានឲ្យដឹងទៀតថា បន្ទាប់ពីឈ្នះបានលេខ១ ទូទាំងខេត្ត ស្នាដៃរបស់ប្អូនភូ ត្រូវបានជ្រើសរើសជាផលិតផលតំណាងឲ្យខេត្តឃ្លាំង យកទៅប្រឡងថ្នាក់ជាតិទៀតផង។

វត្តកោះដូង បើកថ្នាក់បង្រៀនអក្សរខ្មែរ

នេះជាឆ្នាំទី៣ ហើយ ដែលវត្តមុនីសិរីសោភ័ណ កោះដូងនៅខេត្តពល្លាវ បើកថ្នាក់បង្រៀនអក្សរខ្មែរនារដូវវិស្សមកាល សម្រាប់កូនខ្មែរចំណុះជើងវត្ត។ វត្តកោះដូង ត្រូវបានកសាងក្នុងសម័យអាណានិគមបារាំង (១៩០៣) ប៉ុន្តែទើបសង់បានព្រះវិហារម៉ាំទាំក្នុងឆ្នាំ១៩៩៦។ មានខ្មែរជាពុទ្ធបរិស័ទចំណុះជើងវត្តជាង ២០០គ្រួសារ។ ព្រះសង្ឃគង្គនៅវត្តកោះដូង មានថេរដីកាថា ក្នុងថ្នាក់បង្រៀនអក្សរខ្មែរនេះ មានទាំងកុមារា កុមារីខ្មែរ នៅភូមិឆ្ងាយៗ មករៀន ហើយឆ្នាំនេះមានសិស្សសរុបចំនួន ៧២នាក់ ចែកជា ២ថ្នាក់ ក្នុងនោះថ្នាក់ទី១ មានសិស្ស ៣៨នាក់ និងថ្នាក់ទី២ មានសិស្ស ៣៤នាក់។