ព្រះសង្ឃកម្ពុជាក្រោម២អង្គ ប្ដេជ្ញាទៅសិក្សានៅរុស្ស៊ី
ចំនេះដឹងគឺជារឿងដែលសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប។ ដូច្នេះព្រះសង្ឃកម្ពុជាក្រោមពីរព្រះអង្គគឺព្រះតេជគុណ ថាច់ វណ្ណា និងព្រះតេជគុណ សិរី វឌ្ឍនៈ ដែលត្រូវនិមន្តទៅសិក្សានៅទីក្រុងម៉ូស្គូ នៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទៅ២០ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ រយះពេល១០ឆ្នាំ។ បានប្ដេជ្ញាថាព្រះអង្គទាំង២នឹងបញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្រ្តនយោបាយនៅទីនោះ។ ហើយត្រលប់មកប្រទេសកម្ពុជាវិញ ដើម្បីបង្កើតមជ្ឈមណ្ឌលសិក្សាមួយសម្រាប់ពលរដ្ឋខ្មែរក្រោមដែលភៀសខ្លួនមកកម្ពុជា ដើម្បីសិក្សារៀនសូត្រ។ ព្រះតេជគុណរំពឹងថា ពលរដ្ឋខ្មែរក្រោមនឹងមានបណ្ឌិតកាន់តែច្រើន ព្រោះមានតែចំណេះដឹងទេទើបអាចជាពន្លឺដល់ពលរដ្ឋខ្មែរក្រោមទាំងអស់គ្នា។ ជាងនេះទៅទៀតព្រះតេជគុណបញ្ជាក់ថា អ្វីគ្រប់យ៉ាងកើតឡើងក្រោយការមានចំណេះដឹងនោះទេ។ ដើម្បីជ្រាបកាន់តែច្បាស់សូមស្ដាប់កិច្ចសម្ភាសន៍រវាងកញ្ញាឈូក រ័ត្ន និងព្រះតេជគុណទាំង២ព្រះអង្គដូចតទៅ៖