ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវឲ្យពលរដ្ឋជុំវិញពិភពលោក ចូលរួមកិច្ចប្រជុំបំណាច់ឆ្នាំ

ជារៀងរាល់ឆ្នាំ សហព័ន្ធខ្មែរកម្ពុជាក្រោម តែងតែប្រារព្វនូវកិច្ចប្រជុំបំណាច់ឆ្នាំរបសខ្លួន ដោយធ្វើការជួបជុំសមាជិកជុំវិញពិភពលោក ដើម្បីដោះស្រាយបញ្ហាចំពោះមុខ និងដាក់ចេញផែនការណ៍បន្ត សម្រាប់ពង្រឹងរចនាសមព័ន្ធរបស់ខ្លួន ក្នុងការផ្សព្វផ្សាយឲ្យពិភពលោក ទទួលស្គាល និងស្គាល់ថា ខ្មែរក្រោមជានរណា? ជាមួយនឹងកិច្ចប្រជុំនៅឆ្នាំនេះ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម អំពាវនាវឲ្យពលរដ្ឋ ចូលរួមឲ្យបានច្រើន នូវកិច្ចប្រជុំវំណាច់ឆ្នាំរបស់ខ្លួន ដែលនឹងប្រព្រឹត្តទៅ រយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ១៦ និង១៧ ខែធ្នូ។ សូមស្តាប់សេចក្តីរាយការណ៍លម្អិតដោយកញ្ញា រីតា