Month: August 2018

ហាងកាហ្វេប្រ៊េនតាមចិញ្ចើមផ្លូវរបស់ កញ្ញា សេរី វុឌ្ឍា

​កញ្ញា សេរី វុឌ្ឍា គឺជា​កូនខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​ឪពុកម្ដាយ​មក​រស់នៅ​កម្ពុជា​តាំងពី​យូរ​មក​ហើយ។ ដោយចង់​ចាប់ផ្ដើម​ការ​រកស៊ី​ហាង​កាហ្វេ និង​ដោយសារ​មានការ​គាំទ្រ​ថវិកា​ពី​ឪពុក ម្ដាយ ផង​នោះ កញ្ញា វុឌ្ឍា បាន​ឈ​្​លៀត​ពេលទំនេរ​ពី​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ បើកហាង​កាហ្វេ​មួយ​ដែល​មានឈ្មោះ​ថា «​តូប​កាហ្វេ​»។ តូប​កាហ្វេ​នេះ ជា​ប្រភេទ​តូប​កាហ្វេ​ដែ​លលក់​នៅ​តាម​ចិញ្ចើម​ផ្លូវ ហើយ​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​ជាង​២​ពាន់​ដុល្លារ ដើម្បី​ចាប់​អាជីព​មួយ​នេះ។ ខាងក្រោម​នេះ គឺជា​បទ​យកការណ៍​លម្អិត​ពី​«​តូប​កាហ្វេ​» រៀបចំ​ដោយ​កញ្ញា ឈូក រ័ត្ន៖

នំអន្សមខ្មែរកម្ពុជាក្រោម

នំអន្សម គឺជានំដែលបង្ហាញអំពីអត្តសញ្ញាណរបស់ជាតិខ្មែរ។ ប្រជាជនភាគច្រើន បានវេចនំនេះ រៀងរាល់ពីធីបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំ និងពីធីមង្គលការជាដើម។ តែនំអន្សមមិនមែនមានរូបរាង និងរសជាតិដូចគ្នាទាំងអស់នោះទេ។ ជាក់ស្ដែងនំអន្សមខ្មែរកម្ពុជាក្រោម គឺមានរូបរៀង រសជាតិ ខុសប្លែកពីនំអន្សមខ្មែរកណ្ដាល។ តើនំអន្សមខ្មែរកម្ពុជាក្រោម មានលក្ខណៈខុសប្លែកពីខ្មែរកណ្ដាលយ៉ាងណាខ្លះនោះ សូមទស្សនាបទយកការណ៍ដែលរៀបចំ ដោយកញ្ញា ឈូក រ័ត្ន ដូចតទៅ៖

យុវសិស្សខ្មែរឈ្នះពានរង្វាន់លេខ១ ខាងច្នៃប្រឌិត

តាមប្រភពសារព័ត៌មាន Dan Tri របស់វៀតណាម ប្អូន លីវ ហ្វាង ភូ ជនជាតិខ្មែរ អាយុ១៨ឆ្នាំ ជាសិស្សសាលាអន្តេវាសិក្ស ហ្វិញ កឿង ខេត្តឃ្លាំង ទទួលបានពាន់រង្វន់លេខ១ ក្នុងកម្មវិធីប្រឡងស្នាដៃឆ្នៃប្រឌិត នៅខេត្តឃ្លាំង កម្ពុជាក្រោង។ ផលិតផលរបស់ប្អូន ភូ គឺឧបករណ៍អេឡិចទ្រូនិចមួយ ដែលអាចបញ្ជាវត្ថុប្រើប្រាស់ផ្សេងៗ នៅក្នុងផ្ទះបាន តារយៈសេវាទូរសព្ទ។ គណៈកម្មការវាយតម្លៃខ្ពស់ឧករណ៍ដ៏តូចច្រឡឹងមួយនេះ ហើយថាអាចយកទៅប្រើប្រាស់ក្នុងជីវភាពរស់នៅជាក់ស្ដែងបាន។ ឲ្យតែកន្លែងណាមានសេវាទូរសព្ទ គឺអាចប្រើឧបករណ៍នេះបាន។ ប្រភពព័ត៌មានឲ្យដឹងទៀតថា បន្ទាប់ពីឈ្នះបានលេខ១ ទូទាំងខេត្ត ស្នាដៃរបស់ប្អូនភូ ត្រូវបានជ្រើសរើសជាផលិតផលតំណាងឲ្យខេត្តឃ្លាំង យកទៅប្រឡងថ្នាក់ជាតិទៀតផង។

វត្តកោះដូង បើកថ្នាក់បង្រៀនអក្សរខ្មែរ

នេះជាឆ្នាំទី៣ ហើយ ដែលវត្តមុនីសិរីសោភ័ណ កោះដូងនៅខេត្តពល្លាវ បើកថ្នាក់បង្រៀនអក្សរខ្មែរនារដូវវិស្សមកាល សម្រាប់កូនខ្មែរចំណុះជើងវត្ត។ វត្តកោះដូង ត្រូវបានកសាងក្នុងសម័យអាណានិគមបារាំង (១៩០៣) ប៉ុន្តែទើបសង់បានព្រះវិហារម៉ាំទាំក្នុងឆ្នាំ១៩៩៦។ មានខ្មែរជាពុទ្ធបរិស័ទចំណុះជើងវត្តជាង ២០០គ្រួសារ។ ព្រះសង្ឃគង្គនៅវត្តកោះដូង មានថេរដីកាថា ក្នុងថ្នាក់បង្រៀនអក្សរខ្មែរនេះ មានទាំងកុមារា កុមារីខ្មែរ នៅភូមិឆ្ងាយៗ មករៀន ហើយឆ្នាំនេះមានសិស្សសរុបចំនួន ៧២នាក់ ចែកជា ២ថ្នាក់ ក្នុងនោះថ្នាក់ទី១ មានសិស្ស ៣៨នាក់ និងថ្នាក់ទី២ មានសិស្ស ៣៤នាក់។