យុវសិស្សខ្មែរឈ្នះពានរង្វាន់លេខ១ ខាងច្នៃប្រឌិត

តាមប្រភពសារព័ត៌មាន Dan Tri របស់វៀតណាម ប្អូន លីវ ហ្វាង ភូ ជនជាតិខ្មែរ អាយុ១៨ឆ្នាំ ជាសិស្សសាលាអន្តេវាសិក្ស ហ្វិញ កឿង ខេត្តឃ្លាំង ទទួលបានពាន់រង្វន់លេខ១ ក្នុងកម្មវិធីប្រឡងស្នាដៃឆ្នៃប្រឌិត នៅខេត្តឃ្លាំង កម្ពុជាក្រោង។

ផលិតផលរបស់ប្អូន ភូ គឺឧបករណ៍អេឡិចទ្រូនិចមួយ ដែលអាចបញ្ជាវត្ថុប្រើប្រាស់ផ្សេងៗ នៅក្នុងផ្ទះបាន តារយៈសេវាទូរសព្ទ។

គណៈកម្មការវាយតម្លៃខ្ពស់ឧករណ៍ដ៏តូចច្រឡឹងមួយនេះ ហើយថាអាចយកទៅប្រើប្រាស់ក្នុងជីវភាពរស់នៅជាក់ស្ដែងបាន។ ឲ្យតែកន្លែងណាមានសេវាទូរសព្ទ គឺអាចប្រើឧបករណ៍នេះបាន។

ប្រភពព័ត៌មានឲ្យដឹងទៀតថា បន្ទាប់ពីឈ្នះបានលេខ១ ទូទាំងខេត្ត ស្នាដៃរបស់ប្អូនភូ ត្រូវបានជ្រើសរើសជាផលិតផលតំណាងឲ្យខេត្តឃ្លាំង យកទៅប្រឡងថ្នាក់ជាតិទៀតផង។

Leave a Comment

Your email address will not be published. Required fields are marked *