វត្តកោះដូង បើកថ្នាក់បង្រៀនអក្សរខ្មែរ

នេះជាឆ្នាំទី៣ ហើយ ដែលវត្តមុនីសិរីសោភ័ណ កោះដូងនៅខេត្តពល្លាវ បើកថ្នាក់បង្រៀនអក្សរខ្មែរនារដូវវិស្សមកាល សម្រាប់កូនខ្មែរចំណុះជើងវត្ត។

វត្តកោះដូង ត្រូវបានកសាងក្នុងសម័យអាណានិគមបារាំង (១៩០៣) ប៉ុន្តែទើបសង់បានព្រះវិហារម៉ាំទាំក្នុងឆ្នាំ១៩៩៦។ មានខ្មែរជាពុទ្ធបរិស័ទចំណុះជើងវត្តជាង ២០០គ្រួសារ។

ព្រះសង្ឃគង្គនៅវត្តកោះដូង មានថេរដីកាថា ក្នុងថ្នាក់បង្រៀនអក្សរខ្មែរនេះ មានទាំងកុមារា កុមារីខ្មែរ នៅភូមិឆ្ងាយៗ មករៀន ហើយឆ្នាំនេះមានសិស្សសរុបចំនួន ៧២នាក់ ចែកជា ២ថ្នាក់ ក្នុងនោះថ្នាក់ទី១ មានសិស្ស ៣៨នាក់ និងថ្នាក់ទី២ មានសិស្ស ៣៤នាក់។

Leave a Comment

Your email address will not be published. Required fields are marked *