កញ្ញា សេរី វុឌ្ឍា គឺជាកូនខ្មែរកម្ពុជាក្រោម ដែលមានឪពុកម្ដាយមករស់នៅកម្ពុជាតាំងពីយូរមកហើយ។ ដោយចង់ចាប់ផ្ដើមការរកស៊ីហាងកាហ្វេ និងដោយសារមានការគាំទ្រថវិកាពីឪពុក ម្ដាយ ផងនោះ កញ្ញា វុឌ្ឍា បានឈ្លៀតពេលទំនេរពីការសិក្សាថ្នាក់បរិញ្ញាប័ត្រ បើកហាងកាហ្វេមួយដែលមានឈ្មោះថា «តូបកាហ្វេ»។ តូបកាហ្វេនេះ ជាប្រភេទតូបកាហ្វេដែលលក់នៅតាមចិញ្ចើមផ្លូវ ហើយត្រូវចំណាយប្រាក់ប្រមាណជាង២ពាន់ដុល្លារ ដើម្បីចាប់អាជីពមួយនេះ។ ខាងក្រោមនេះ គឺជាបទយកការណ៍លម្អិតពី«តូបកាហ្វេ» រៀបចំដោយកញ្ញា ឈូក រ័ត្ន៖
