ព្រះតេជគុណ ថាច់ វណ្ណា ជាព្រះសង្ឃខ្មែរកម្ពុជាក្រោម១ព្រះអង្គ ក្នុងចំណោម២អង្គ ដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ី។ ព្រះសង្ឃដែលគង់នៅវត្តសាមគ្គីរង្សី ខាងលើបានចែករំលែកបទពិសោធន៍នៃការសិក្សានៅទីនោះដល់ពលរដ្ឋខ្មែរទាំងអស់ដែលចង់បន្តការសិក្សានៅប្រទេសរុស្ស៊ី។ ដោយអាហារូបករណ៍នៅប្រទេសរុស្ស៊ីទទួលបានប្រាក់ខែតិចតួចខ្លាំង ទើបព្រះតេជគុណចង់ឲ្យកូនខ្មែរ ដែលចង់ទៅសិក្សានៅទីនោះ ត្រូវមានប្រាក់សម្រាប់ចាយវាយផ្ទាល់ខ្លួន។ ជាពិសេសត្រូវមានបន្ស៊ាំក្នុងការរស់នៅទីត្រជាក់ឲ្យបានច្រើន ព្រោះថានៅទីនោះមានអាកាសធាតុត្រជាក់ខ្លាំង។
ជាបន្តសូមទស្សនាសេចក្ដីរាយការណ៍ដោយកញ្ញា ឈូករ័ត្ន ដូចតទៅ...