ជំនួញ

អ្នក​ខេត្ត​ព្រះត្រពាំង​ម្នាក់​ អាច​រកចំណូល​បាន​ ៣០លាន​ដុង​ ពីការចិញ្ចឹម​ដង្កួង​ក្នុង​រយៈ​ពេល​ ៥ខែ​

រយៈ​ពេល​ ៥ខែ​ម្ដង​លោកតា​ វ៉ាន​ អាច​រកចំណូល​រហូតដល់​ ៣០លាន​ដុង​ ពីការចិញ្ចឹម​ដង្កូវ​ឌួង​។ អ្នកស្រុក​ថ្កូវ​ វ័យ៧២ឆ្នាំ​ នៅ​ខេត្ត​ព្រះត្រពាំង​រូប​នេះ​ក៏បាន​បញ្ជាក់​ថា​ នៅក្នុង​រដូវ​ណាដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ឌួង​មិនសូវ​សម្បូរ​នោះ​ទេ​ ដែល​ធ្វើឲ្យ​ប្រាក់ចំណូល​ថយ​ចុះ​ត្រឹម​ ២០លាន​ដុង​ ប៉ុណ្ណោះ​។ យ៉ាងណា​ចំនួន​នេះ​នៅតែ​មាន​ ផលចំណេញ​ច្រើនជាង​ការធ្វើ​រប​កសិកម្ម​ដទៃទៀត​។ ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​អំពី​វីធី​សាស្រ្ត​នៃ​ការចិញ្ចឹម​ដង្កូវដួង​រប​ស់​លោកតា​ វ៉ាន​ សូម​លោក​ អ្នកនាង​ទស្សនា​បទ​យកការណ៍​រប​ស់​កញ្ញា​ ឈូក​ រ័ត្ន​ ដូចតទៅ៖

ហាងកាហ្វេប្រ៊េនតាមចិញ្ចើមផ្លូវរបស់ កញ្ញា សេរី វុឌ្ឍា

​កញ្ញា សេរី វុឌ្ឍា គឺជា​កូនខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​ឪពុកម្ដាយ​មក​រស់នៅ​កម្ពុជា​តាំងពី​យូរ​មក​ហើយ។ ដោយចង់​ចាប់ផ្ដើម​ការ​រកស៊ី​ហាង​កាហ្វេ និង​ដោយសារ​មានការ​គាំទ្រ​ថវិកា​ពី​ឪពុក ម្ដាយ ផង​នោះ កញ្ញា វុឌ្ឍា បាន​ឈ​្​លៀត​ពេលទំនេរ​ពី​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ បើកហាង​កាហ្វេ​មួយ​ដែល​មានឈ្មោះ​ថា «​តូប​កាហ្វេ​»។ តូប​កាហ្វេ​នេះ ជា​ប្រភេទ​តូប​កាហ្វេ​ដែ​លលក់​នៅ​តាម​ចិញ្ចើម​ផ្លូវ ហើយ​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​ជាង​២​ពាន់​ដុល្លារ ដើម្បី​ចាប់​អាជីព​មួយ​នេះ។ ខាងក្រោម​នេះ គឺជា​បទ​យកការណ៍​លម្អិត​ពី​«​តូប​កាហ្វេ​» រៀបចំ​ដោយ​កញ្ញា ឈូក រ័ត្ន៖

នំអន្សមខ្មែរកម្ពុជាក្រោម

នំអន្សម គឺជានំដែលបង្ហាញអំពីអត្តសញ្ញាណរបស់ជាតិខ្មែរ។ ប្រជាជនភាគច្រើន បានវេចនំនេះ រៀងរាល់ពីធីបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំ និងពីធីមង្គលការជាដើម។ តែនំអន្សមមិនមែនមានរូបរាង និងរសជាតិដូចគ្នាទាំងអស់នោះទេ។ ជាក់ស្ដែងនំអន្សមខ្មែរកម្ពុជាក្រោម គឺមានរូបរៀង រសជាតិ ខុសប្លែកពីនំអន្សមខ្មែរកណ្ដាល។ តើនំអន្សមខ្មែរកម្ពុជាក្រោម មានលក្ខណៈខុសប្លែកពីខ្មែរកណ្ដាលយ៉ាងណាខ្លះនោះ សូមទស្សនាបទយកការណ៍ដែលរៀបចំ ដោយកញ្ញា ឈូក រ័ត្ន ដូចតទៅ៖

លោក ថាច់ សង លក់មីឆាមែន តែចង់ឲ្យកូនរៀនចប់បរិញ្ញាប័ត្រ

បើទោះជារបរលក់មីឆា មិនសូវបានប្រាក់ចំណូលច្រើនក៏ពិតមែន តែលោក ថាច់ សង វ័យ៤១ឆ្នាំ ចង់ឃើញកូនប្រុសរបស់លោកទាំង២ អាចបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ និងមានការងារដ៏ល្អមួយ។ បានជាលោកមានបំណងបែបនេះ ក៏ដោយសារលោកស្រលាញ់ការសិក្សាណាស់ តែដោយសារតែជីវភាពខ្វះខាតទើបលោកមិនអាចបំពេញក្ដីរបស់ខ្លួនបាន។ ហេតុនេះ បានជាលោកឪពុក និងអ្នកម្ដាយ មកពីខេត្តព្រះត្រពាំងទាំង២រូប ប្រាថ្នា និងតស៊ូមិនខ្លាចនឿយហត់ ដើម្បីឲ្យកូនបានរៀន។ ដើម្បីជ្រាបបន្ថែមពីការតស៊ូរបស់លោកឱពុករូបនេះយ៉ាងណាខ្លះ សូមទស្សនាបទយកការណ៍ ដែលរៀបចំដោយកញ្ញា ឈូក រ័ត្ន ដូចតទៅ៖

ងៀតត្រីប៉ាឃឿ

ងៀតត្រីប៉ាឃឿ គ្មានជាតិគីមី 15$/kg។ នេះជាប្រភេទត្រីងៀតឆ្ងាញ់លេខ១ នៅកម្ពុជាក្រោម។ មានសេវាដឹកជញ្ជូនដល់ទីក្រុងភ្នំពេញ។ Tel: +84 9 88 99 21 07។