ប្រវត្តិសាស្ត្រ

ស្រះគូ នៅខេត្តព្រះត្រពាំង មានរឿងព្រេងនិទានដូចរឿងភ្នំប្រុសភ្នំស្រីដែរ

ស្រះ​គូ គឺជា​ឈ្មោះ​របស់​ស្រះ​មួយ​ដែល​ស្ថិត​នៅក្នុង​ខេត្ត​ព្រះត្រពាំង ដែល​មាន​ចំងាយ​ប្រមាណ​៧​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត។ ស្រះ​គូ មាន​ប្រវត្តិ​ប្រហាក់​ប្រហែល​និង រឿង​ភ្នំ​ប្រុស​ភ្នំ​ស្រី ស្ថិត​ក្នុង​ខេត្ត​កំពង់ចាម។ ដោយ​ការ​ជីក​ស្រះ កើតឡើង​ពី​ការ​ប្រឡង​យកឈ្នះ​ចាញ់ រវាង​បុរស និង​នារី ក្នុង​ការ​ស្ដីដណ្ដឹង។ ដោយ​ស្រ្តីជា​អ្នកស្នើ​សុំ​ប្រកួត បើ​ខាងណា​ចាញ់ ត្រូវ​ចូល​ធ្វើជា​អ្នក​ចូល​ដណ្ដឹង​ខាង​ឈ្នះ។ គំនិត​នេះ​កើតឡើង​ពី​ស្រ្តី​ម្នាក់​ឈ្មោះថា អំ។ កញ្ញា ឈូក រ័ត្ន នឹង​មានការ​សម្ភាស​ជាមួយ​លោកយាយ វង់ សា​យ៉ូ វ័យ​៨០​ឆ្នាំ ដែល​រស់នៅ​ខេត្ត​ព្រះត្រពាំង៖

ខេត្តខ្មែរនៅកម្ពុជាក្រោម តាមរយៈឯកសារប្រវត្តិសាស្ត្រខ្មែរ

និយាយ​ដល់​ភូមិសាស្ត្រ​កម្ពុជាក្រោម​ ​ជនជាតិ​ខ្មែរ​ជាច្រើន​នាំគ្នា​ទន្ទិញ​ចាំមាត់​ថា​ ​មាន​ ​២១ខេត្ត​ ​ដោយ​ឥតមាន​ការសង្ស័យ​អ្វី​ទល់​តែ​សោះ​។​ ​សូម្បី​អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​កណ្តាល​មួយចំនួន​ ​ក៏​ជឿ​តួលេខ​នេះ​ដូច​មែនទែន។ ​ ​តើ​ការពិត​វា​យ៉ាងម៉េច​?​ ​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​របស់​លោក​ ​ត្រឹង​ ​ងា​ ​បាន​រៀបរាប់​ឈ្មោះ​ខេត្ត​ខ្មែរ​ក្រោយ​សម័យ​អង្គរ​ ​ក្នុង​នោះ​ ​ឃើញ​មានឈ្មោះ​ខេត្ត​នៅ​កម្ពុជាក្រោម​ ​ចំនួន​ ​១១​ ​ដែល​មានរាយ​នាម​ដូចតទៅ​៖​ ​រោងដំរី​ ​ព្រៃនគរ​ ​លង់​ហោរ​ ​បាសាក់​ ​បា​រៀ​ ​ពាម​ ​ទឹកខ្មៅ​ ​ពាម​មេ​សរ​ ​ព្រះត្រពាំង​ ​ក្រមួនស​ ​និង​ដូន​ណៃ។ ​ ​នៅ​ជំពូក​ផ្សេង​ ​ដែល​និយាយ​អំពី​ការបាត់បង់​ទឹកដី​កម្ពុជាក្រោម​ ​នៅ​សតវត្ស​ទី​ ​១៧​ ​១៨​ ​អ្នកនិពន្ធ​ ​ត្រឹង​ ​ងា​ ​បាន​រៀបរាប់​ឈ្មោះ​ខេត្ត​នៅ​កម្ពុជាក្រោម​ម្ដងទៀត​ ​ដែល​មាន​ចំនួន​ ​១២​ ​ក្នុង​នោះ​ ​គាត់​រក្សា​ឈ្មោះ​ខេត្ត​ទាំង​ ​១១​ ​ដដែល​ ​ហើយ​បូ​កប​ញ្ជូល​ខេត្ត​ថ្មី​មួយទៀត​គឺ​ ​ផ្សារដែក។ ​ ​ឈ្មោះ​ខេត្ត​មួយចំនួន​ ​យើង​មិនឃើញ​អ្នកនិពន្ធ​ដដែល​និយាយ​ដល់​នៅក្នុង​ឯកសារ​នេះ​ ​ដូចជា​ ​ព្រែកឫស្សី​ ​កំពង់ឫស្សី​ ​ពល្លាវ​ ​ទួល​តា​មូក​។​ល។ …

ខេត្តខ្មែរនៅកម្ពុជាក្រោម តាមរយៈឯកសារប្រវត្តិសាស្ត្រខ្មែរ Read More »

ទស្សនៈ​ជុំ​វិញ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​

តាមពិត​ខ្មែរយើង​បាត់​ភាព​ម្ចាស់ការ​លើទឹក​ដី​កម្ពុជាក្រោម​ទាំង​ពី​សតវត្ស​ទី១៧ មក​ម៉្លេះ ចំណែក​រឿង​បារាំង​ស៊ី​ញ៉េប្រគល់​ឲ្យ​យួន​ក្នុង​ឆ្នាំ១៩៤៩ នោះ វា​គ្រាន់តែ​បញ្ហា​ផ្លូវច្បាប់​ប៉ុណ្ណោះ។ ក្រឡេក​មើល ស.ត. ទី១៧ ពេល​ដែល​យួន​ចាប់ផ្ដើម​វាយលុក​ដណ្ដើមយក​កម្ពុជាក្រោម​នោះ កម្រិត​អភិវឌ្ឍន៍​របស់​ខ្មែរយើង​ស្ថិតនៅ​ត្រង់ណា បើ​ប្រៀបធៀប​នឹង​កម្រិត​អភិវឌ្ឍ​របស់​មនុស្សជាតិ​ទូទៅ? មើល​អឺរ៉ុប ស.វ. ទី១៧ គឺជា​ដំណាក់កាល​ចុងក្រោយ​នៃ​ចលនា Renaissance ដែល​ចាប់ផ្ដើម​ពី ស.វ. ទី១៤។ នេះ​ជា​ចលនា​ស្ដារ​ឡើងវិញ​វិស័យ​វិទ្យាសាស្ត្រ​ដែល​រីកចម្រើន​ក្នុង​ជំនាន់​រូម៉ាំង ហើយក៏​បង្កើត​ជា​ខឿន​នៃ​វិទ្យាសាស្ត្រ​សម័យ​ទំនើប។ ជា​ផ្លែផ្កា ចលនា Renaissance បាន​ធ្វើឲ្យ​វិស្វករ​អឺរ៉ុប​ចេះ​បង្កើត​គ្រឿងយន្ត នាវា​ជិះ​ឆ្លង​ទ្វីប និង​បង្កើត​ឲ្យ​មាន​អ្នកប្រាជ្ញ​ដើរផ្សងព្រេង​ជុំវិញ​ពិភពលោក ដូច​លោក Ferdinand Magellan និង Christopher Columbus។ ជាពិសេស លោក Christopher Columbus បាន​ទៅដល់​ទ្វីបអាមេរិក មានន័យថា​ពិភពលោក​ទាំងមូល​ស្ថិត​ក្នុង​ដៃ​ពួក​អឺរ៉ុប​ស្រេច​ទៅ​ហើយ។ ចំណែក​នៅ​អាស៊ី ឃើញ​មាន​ចិន និង​ជប៉ុន​ទទួល​ឥទ្ធិពល​អឺរ៉ុប​មុនគេ។ ជនជាតិ​ចិន​ក៏​ធ្លាប់​មាន​ប្រពៃណី​ដើរផ្សងព្រេង បង្កើត​បាន​ផ្លូវ​លក់​ក្រណាត់​ផ្សា​ភ្ជាប់​ប្រទេស​ចិន​-​ឥណ្ឌា​-​មជ្ឈិមបូព៌ា​-​អឺរ៉ុប។ ដូច​កាលសម័យ​អង្គរ ក៏​ធ្លាប់​មាន​ចិន​មក​សរសេរ​កំណត់ត្រា​ដល់​ស្រុកខ្មែរ គឺ​លោក ជូ តា ខ្វាន់ (周​达​观) ប៉ុន្តែ​គ្មាន​ខ្មែរ​ណា​ទៅ​សរសេរ​កំណត់ត្រា​នៅ​ស្រុក​ចិន​ទេ។ បើ​ប្រៀបធៀប​នឹង​អឺរ៉ុប​ក្នុង​សតវត្ស​ទី១៧ ចំណេះដឹង​ខាង​វិទ្យាសាស្ត្រ​របស់​ចិន​គ្មានអ្វី​ជា​ដំកំភួន​ទេ ប៉ុន្តែ​ចំណេះដឹង​ខាង​ភូមិសាស្ត្រ​ក៏​គួរសម។ …

ទស្សនៈ​ជុំ​វិញ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​ Read More »

​ស្ថានភាព​កម្ពុជា​ក្រោម មុន​ថ្ងៃ 4/6/1949

ដើម​ទស្សវត្សឆ្នាំ​1940 ខណៈ​ពេល​សង្គ្រាម​លោក​លើក​ទី២ កំពុង​កើត​ឡើង ជប៉ុន​វាយ​ឈ្នះ​បារាំង​នៅ​ឥណ្ឌូ​ចិន ហើយ​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​វៀត​ណាម ប្ដូរ​ឈ្មោះ​ប្រទេស​ទៅ​ជា ចក្រ​ភព​វៀត​ណាម (Empire of Vietnam) ដោយ​បូកបញ្ចូល ២​តំបន់ គឺ​វៀត​ណាម​ខាង​ជើង និង​វៀត​ណាម​កណ្ដាល នៅ​ថ្ងៃ​ទី11 ខែ​មីនា ឆ្នាំ​1945។ រីឯ​ទឹក​ដី​កម្ពុជា​ក្រោម (Cochinchine) មាន​របប​គ្រប់​គ្រង​​ផ្សេង ជប៉ុន​ទុក​ឲ្យ​បារាំង​គ្រប់​គ្រង​​បន្ត​ជា​បណ្ដោះ​អាសន្ន។ ក្រោយ​មក រដ្ឋាភិបាល​ថ្មី ចក្រ​ភព​វៀត​ណាម ដែល​មាន​លោក​នាយក​រដ្ឋ​មន្ត្រី ត្រឹង ទ្រុង គីម (Tran Trong Kim) ជា​តំណាង ទាមទារ​បារាំង​ប្រគាល់​ទឹក​ដី​កម្ពុជា​ក្រោម​ទាំង​មូល​ទៅ​គេ។ ដំបូង បារាំង​មាន​ចិត្ត​អល់អែក មិន​ចង់​ប្រគល់​ឲ្យ តែ​ដោយ​សារ​ខ្លាច​អំណាច​ជប៉ុង ក៏​សម្រេច​ប្រគល់​ឲ្យ​ដោយ​សន្តិ​វិធី នៅ​ថ្ងៃ​ទី14 ខែ​សីហា ឆ្នាំ​1945។ ត្រង់​ចំណុច​នេះ មាន​មតិបញ្ញវ័ន​វៀត​ណាម​ជា​ច្រើន​ចោទ​ថា​បារាំង​ចង់​បំ​បែក​បំបាក់​ជាតិ​សាសន៍យួន ចង់​ឲ្យ​យួន​ខាង​ត្បូងបង្កើត​ប្រទេស ផ្ដាច់​ចេញ​ពីមាតុ​ភូមិ​របស់​គេ រីឯ​ឯកសារ​ខ្លះ​និយាយ​ថា បារាំង​លើក​ហេតុ​ផលប្រវត្តិសាស្ត្រ ដែល​ថា Cochinchine ជា​អតីត​ទឹក​ដី​ខ្មែរ រីឯ​លោក ត្រឹង ទ្រុង គីម ដែល​ជាប្រវត្ត​វិទូ​ផង​នោះ …

​ស្ថានភាព​កម្ពុជា​ក្រោម មុន​ថ្ងៃ 4/6/1949 Read More »

​សិក្សា​អំពី​ព្រះ​បាទភវវម៌្ម (550-600) ជាគន្លឹះស្វែង​យល់​ទឹក​ដីចេនឡា និង​នគរភ្នំ

អ្នក​ជាតិ​និយម​វៀត​ណាម តែង​តែ​និយាយ​ថានគរភ្នំ (Funan) មិន​មែន​ទឹក​ដី​ខ្មែរ​ទេ ចេឡា​ទើប​ជា​ទឹក​ដី​ខ្មែរ។ ហើយ​គេថា ដល់ ស.ត. ទី៦ គ្រិស្ត​សករាជ ចេនឡា ឈ្លានពានយក​ទឹក​ដីនគរភ្នំ។ ការ​សន្និដ្ឋាន​បែប​នេះ​របស់​ប្រវត្តិវិទូ​ជាតិ​និយម​វៀត​ណាម ប្រហែល​គេ​ចង់​ទប់ទល់​នឹង​អ្នក​ជាតិ​និយម​ខ្មែរ​ក្រោម​មួយ​ចំនួន ដែល​ចោទ​ថា​វៀត​ណាម​ឈ្លានពាន​ទឹក​ដី​កម្ពុជា​ក្រោម ហើយ​បំផុសបំផុល​ឲ្យ​មាន​ការ​ទាមទារ​ទឹក​ដីមក​វិញ។ ដោយ​ផ្នែក​ភូមិ​សាស្ត្រ គេ​ស្គាល់​នគរភ្នំ​ច្រើន​តាម​រយៈកំពង់ផែអូកែវ (oc-eo) នៅ​មាត់ជ្រូក កម្ពុជា​ក្រោម រីឯ​ចេនឡា ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​លាវ ដូច្នោះ​ហើយ ប្រវត្តិវិទូ​ជាតិ​និយម​វៀត​ណាម ដូចជា​លោក ឡេ ហឿង (Le Huong) និង​លោក ប៊ិញ ង្វៀន ឡុក (Binh Nguyen Loc) ពិ​ពណ៌​នា​សង្គ្រាម​រវាង​ចេនឡា និង​នគរភ្នំ ដូច​សង្គ្រាម​រវាង​សមន្តរដ្ឋចូវ ប្រឆាំង​នឹង​រាជធានី​យូលី នៅ​ស្រុក​ចិន ក្នុង​ស.ត. ទី១២ មុន​គ្រិស្ត​សករាជ ក្នុង​រឿង​ភាគ​តែង​តាំង​ទាវតា​អ៊ីចឹង។ ហើយ​ក្រោយ​មក បុរាណ​វិទូ​វៀត​ណាម រក​ឃើញ​ឆ្អឹងលលាដ៍​ក្បាល​មនុស្ស​ជំនាន់​បុរាណ​មួយ​ចំនួន​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម ដែល​គេ​សន្និដ្ឋាន​ថា ជាប្រជានុរាស្ត្រ​នៃ​រដ្ឋនគរភ្នំ។ ឆ្លង​កាត់​ការ​ពិសោធន៍ គេ​ក៏​ប្រកាស​ថាឆ្អឹងសាកសព​ទាំង​នោះ ជាឆ្អឹង​របស់​ក្រុម​មនុស្ស​ស្ថិត​ក្នុង​អម្បូរ​អូស្ត្រូអាស៊ី​យ៉ាទិច គឺជា​ដូនតា​របស់​ជន​ជាតិ​ចាម …

​សិក្សា​អំពី​ព្រះ​បាទភវវម៌្ម (550-600) ជាគន្លឹះស្វែង​យល់​ទឹក​ដីចេនឡា និង​នគរភ្នំ Read More »