ព័ត៌មាន

ប្រវត្តិលោកតា ប្រាជ្ញ ឈួន

លោក​តា ប្រាជ្ញ ឈួន​ ចាប់​កំណើត​នៅ​ខែ​តុលា​ឆ្នាំ​១៩៣៦ ​ជា​កូន​ពៅ​ក្នុង​គ្រួសារ​កសិករ​ ដែល​មាន​កូន​ប្រាំ​មួយ​នាក់​ នៅ​ភូមិ​ត្រពាំង​កក់ ​ឃុំខ្វាវ​ ស្រុក​ទ្រាំង​ ខេត្ត​តាកែវ។ លោក​តា បានចាប់​ផ្តើម​រៀន​ចាប៉ី​នៅ​អាយុ​ ៩​ឆ្នាំ ​ពី​ឪពុកមា​ខាង​ឪពុក​ម្នាក់​ឈ្មោះ ​ប៉ែត ឌុប​ ហៅ​ចង្កូម​ប្រាំបី។ លោក​តាជា​កូន​សិស្ស​របស់​លោក​សង្ឃ​ព្រះ​នាម​អេតសែន​ក្នុង​វត្ត​ប្រមរ។​ ព្រះ​សង្ឃ​បាន​បង្ហាត់​បង្រៀន​បាលី​ ចម្រៀង ​កំណាព្យ​ និង​រឿង​និទាន​អក្សរ​សិល្ប៍​ផ្សេងៗ ​ដល់​រូប​លោក​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​សម្បូរវោហារ​ និង​ចេះ​ដឹង​ផ្នែក​អក្សរ​សាស្ដ្រ​បាន​ច្រើន។​ ក្រោយពី​រៀន​ចេះ​វិជ្ជា​ដេញ​ចាប៉ី​ដងវែង​ហើយ ​ទស្សនិក​ជន​ដំបូង​របស់​លោក​គឺ​អ្នករួម​ស្រុក​ទាំង​ឡាយ។​ លោកតា ​ប្រាជ្ញ ឈួន​ ​ជា​អ្នក​ចម្រៀង​ចាប៉ី​ដែល​មាន​សំឡេង​ធំ​មូល​ក្រអួន​ប្រកប​ដោយ​ទឹក​ដម​និង​ភាព​ប៉ិន​ប្រសព្វ។​ ក្រោយ​មក​នៅ​ឆ្នាំ​១៩៦២ ​លោក​បាន​ចូល​រួម​ «ការ​ប្រឡង​ប្រជែង​ដើម្បី​ជ្រើសរើស​អ្នក​ចេះ​ដឹង​ផ្នែក​ចាប៉ី​ដង​វែង» ​របស់​វិទ្យុ​ជាតិ​ ហើយ​ក៏​បាន​ឈ្នះ​ការ​ប្រកួត​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ​ក្នុង​ចំណោម​អ្នក​ចូលរួម​ទាំង​ ២០​នាក់។​ ចាប់​តាំងពី​ពេល​នោះ​មក ​លោក​តា​ក៏​ចាប់​ផ្តើម​ច្រៀង​ដាក់​វិទ្យុ​ជាតិ​នៅ​ឯ​ភ្នំពេញ។​ ខ្លឹម​សារ​នៃ​ចម្រៀង ​គឺ​ត្រូវ​បាន​កំណត់​ដោយ​ចាងហ្វាង​វិទ្យុ​ ដែល​ក្នុង​នោះ​ច្រើនតែ​ទាក់ទង​នឹង​ប្រវត្តិ​សាស្រ្ត ​នយោបាយ ​និង​អ្នក​ល្បីៗ ​ជា​ច្រើន​នៅ​ក្នុង​សកលលោក។ ក្រោយ​ពី​កម្ពុជា​ប្រជាធិបតេយ្យ​ ឬ​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ​ទៅ​នៅ​ថ្ងៃ​ទី​៧ ​មករា ​ឆ្នាំ​១៩៧៩​ លោកតា ​ប្រាជ្ញ ឈួន បាន​ចាប់​ផ្តើម​អាជីព​ជា​អ្នក​ច្រៀង​ចាប៉ី​ឡើង​វិញ។​ លោកតា បាន​ត្រឡប់​មក​ភ្នំពេញ …

ប្រវត្តិលោកតា ប្រាជ្ញ ឈួន Read More »

ព្រះសង្ឃ​ខ្មែរ​កម្ពុជាក្រោម​ ​ចែករំលែក​បទពិសោធន៍​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​

​ព្រះ​តេជគុណ​ ​ថាច់​ ​វណ្ណា​ ​ជា​ព្រះសង្ឃ​ខ្មែរ​កម្ពុជាក្រោម១ព្រះអង្គ​ ​ក្នុងចំណោម២អង្គ​ ​ដែល​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​​។​ ​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​សាមគ្គី​រង្សី​ ​ខាងលើ​បាន​ចែករំលែក​បទពិសោធន៍​នៃ​ការសិក្សា​នៅ​ទីនោះ​ដល់​ពលរដ្ឋខ្មែរ​ទាំងអស់​ដែល​ចង់​បន្ត​ការសិក្សា​នៅ​ប្រទេស​រុស្ស៊ី​។​ ​ដោយ​អាហារូបករណ៍​នៅ​ប្រទេស​រុស្ស៊ី​ទទួល​បាន​ប្រាក់ខែ​តិចតួច​ខ្លាំង​ ​ទើប​ព្រះ​តេជគុណ​ចង់​ឲ្យ​កូនខ្មែរ​ ​ដែល​ចង់ទៅ​សិក្សា​នៅ​ទីនោះ​ ​ត្រូវ​មាន​ប្រាក់​សម្រាប់​ចាយវាយ​ផ្ទាល់ខ្លួន​។​ ​ជាពិសេស​ត្រូវ​មាន​បន្ស៊ាំ​ក្នុង​ការរស់នៅ​ទី​ត្រជាក់​ឲ្យបាន​ច្រើន​ ​ព្រោះថា​នៅ​ទីនោះ​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​។​ ​ជា​បន្ត​សូម​ទស្សនា​សេចក្ដីរាយការណ៍​ដោយ​កញ្ញា​ ​ឈូករ័ត្ន​ ​ដូចតទៅ​.​.​.​

លោក យៀង សុជាមេត្តា ត្រូវ​​បង្ហាញមុខនៅសាលាសង្កាត់រៀងរាល់ខែ

លោក យៀង សុធារិន្ទ ដែលប្រជាពលរដ្ឋជាច្រើនបានស្គាល់ ឈ្មោះថា យៀង សុជាមេត្តា អតីតអ្នកសារ​ព័ត៌​មានវិទ្យុអាស៊ីសេរី មិនទាន់មានគម្រោងធ្វើកិច្ចការងារអ្វី​ក៏ព្រោះតែ បុរសវ័យជាង ៣០ឆ្នាំរូបនេះ ចង់តាមដានការសិក្សារបស់កូន និងត្រូវ​​បង្ហាញមុខនៅសាលាសង្កាត់រៀងរាល់សប្ដាហ៍នៃដើមខែនីមួយៗ ផង។ អនាគត លោកប្រាថ្នាចង់ធ្វើការជា​មួយ​​ស្ថា​ប័នសារព័ត៌មាន​ឯករាជ្យហ៊ាននិយាយអ្វីដែលជាការពិតបន្តទៀត។ ជាបន្តសូមទស្សនាបទយការណ៍ ដែលរៀបចំដោយកញ្ញា ឈូក រ័ត្ន ដូចតទៅ៖

នំអន្សមខ្មែរកម្ពុជាក្រោម

នំអន្សម គឺជានំដែលបង្ហាញអំពីអត្តសញ្ញាណរបស់ជាតិខ្មែរ។ ប្រជាជនភាគច្រើន បានវេចនំនេះ រៀងរាល់ពីធីបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំ និងពីធីមង្គលការជាដើម។ តែនំអន្សមមិនមែនមានរូបរាង និងរសជាតិដូចគ្នាទាំងអស់នោះទេ។ ជាក់ស្ដែងនំអន្សមខ្មែរកម្ពុជាក្រោម គឺមានរូបរៀង រសជាតិ ខុសប្លែកពីនំអន្សមខ្មែរកណ្ដាល។ តើនំអន្សមខ្មែរកម្ពុជាក្រោម មានលក្ខណៈខុសប្លែកពីខ្មែរកណ្ដាលយ៉ាងណាខ្លះនោះ សូមទស្សនាបទយកការណ៍ដែលរៀបចំ ដោយកញ្ញា ឈូក រ័ត្ន ដូចតទៅ៖

យុវសិស្សខ្មែរឈ្នះពានរង្វាន់លេខ១ ខាងច្នៃប្រឌិត

តាមប្រភពសារព័ត៌មាន Dan Tri របស់វៀតណាម ប្អូន លីវ ហ្វាង ភូ ជនជាតិខ្មែរ អាយុ១៨ឆ្នាំ ជាសិស្សសាលាអន្តេវាសិក្ស ហ្វិញ កឿង ខេត្តឃ្លាំង ទទួលបានពាន់រង្វន់លេខ១ ក្នុងកម្មវិធីប្រឡងស្នាដៃឆ្នៃប្រឌិត នៅខេត្តឃ្លាំង កម្ពុជាក្រោង។ ផលិតផលរបស់ប្អូន ភូ គឺឧបករណ៍អេឡិចទ្រូនិចមួយ ដែលអាចបញ្ជាវត្ថុប្រើប្រាស់ផ្សេងៗ នៅក្នុងផ្ទះបាន តារយៈសេវាទូរសព្ទ។ គណៈកម្មការវាយតម្លៃខ្ពស់ឧករណ៍ដ៏តូចច្រឡឹងមួយនេះ ហើយថាអាចយកទៅប្រើប្រាស់ក្នុងជីវភាពរស់នៅជាក់ស្ដែងបាន។ ឲ្យតែកន្លែងណាមានសេវាទូរសព្ទ គឺអាចប្រើឧបករណ៍នេះបាន។ ប្រភពព័ត៌មានឲ្យដឹងទៀតថា បន្ទាប់ពីឈ្នះបានលេខ១ ទូទាំងខេត្ត ស្នាដៃរបស់ប្អូនភូ ត្រូវបានជ្រើសរើសជាផលិតផលតំណាងឲ្យខេត្តឃ្លាំង យកទៅប្រឡងថ្នាក់ជាតិទៀតផង។

វត្តកោះដូង បើកថ្នាក់បង្រៀនអក្សរខ្មែរ

នេះជាឆ្នាំទី៣ ហើយ ដែលវត្តមុនីសិរីសោភ័ណ កោះដូងនៅខេត្តពល្លាវ បើកថ្នាក់បង្រៀនអក្សរខ្មែរនារដូវវិស្សមកាល សម្រាប់កូនខ្មែរចំណុះជើងវត្ត។ វត្តកោះដូង ត្រូវបានកសាងក្នុងសម័យអាណានិគមបារាំង (១៩០៣) ប៉ុន្តែទើបសង់បានព្រះវិហារម៉ាំទាំក្នុងឆ្នាំ១៩៩៦។ មានខ្មែរជាពុទ្ធបរិស័ទចំណុះជើងវត្តជាង ២០០គ្រួសារ។ ព្រះសង្ឃគង្គនៅវត្តកោះដូង មានថេរដីកាថា ក្នុងថ្នាក់បង្រៀនអក្សរខ្មែរនេះ មានទាំងកុមារា កុមារីខ្មែរ នៅភូមិឆ្ងាយៗ មករៀន ហើយឆ្នាំនេះមានសិស្សសរុបចំនួន ៧២នាក់ ចែកជា ២ថ្នាក់ ក្នុងនោះថ្នាក់ទី១ មានសិស្ស ៣៨នាក់ និងថ្នាក់ទី២ មានសិស្ស ៣៤នាក់។

គ្រួសារលោក យាង សុជាមេត្តា គ្មានផ្ទះនៅក្រោយពេលលោកត្រូវជាប់ឃុំ

លោក យាង សុជាមេត្តា ត្រូវបានតុលាការឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បច្ចុប្បន្នគ្រួសាររបស់ លោក កំពុងតែរស់នៅដោយទុក្ខកង្វល់ គ្មានប្ដី និងឪពុកនៅជិត និងសូម្បីតែផ្ទះក៏គ្មានស្នាក់នៅ។ ទទួល បានប្រាក់បន្តិចបន្តួចពីអង្គការ ភរិយាលោក មេត្តា បានត្រឹមបង់ថ្លៃសាលាឲ្យកូនទាំង២ និងជួយបង់ថ្លៃទឹក ភ្លើង បងស្រីជីដូនមួយ ដែលបានផ្ដល់ផ្ទះឲ្យក្រុមគ្រួសារអតីតអ្នកព័ត៌មានវិទ្យុអាស៊ីសេរី រូបនេះរស់នៅប៉ុណ្ណោះ។ ជីវិតដែលធ្លាប់តែមានប្ដីជាបង្គោលគ្រួសារ និងមានសុភមង្គលនោះ ពេលនេះបានរលាយគ្មានសល់ឡើយ។ ដើម្បីជ្រាបថា គ្រួសារលោក យាង សុជាមេត្តា កំពុងជួបការលំបាកអ្វីខ្លះនោះ សូមទស្សនាបទយកការណ៍ ដែលរៀបចំដោយ កញ្ញា ឈូក រ័ត្ន ដូចតទៅ៖

កិច្ចប្រជុំបំណាច់ឆ្នាំ ដោះស្រាយ និងបំភ្លឺបញ្ហាខ្មែរក្រោមមួយចំនួន

កិច្ចប្រជុំបំណាច់ឆ្នាំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ទូទាំងពិភពលោក នៅក្នុងឆ្នាំនេះ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៦ និងថ្ងៃ ទី ១៧ ខែ ធ្នូ បានដោះស្រាយ និងបំភ្លឺចំងល់មួយចំនួន ដែលបានកើតឡើងកន្លងមក។ សូមស្តាប់សេចក្តីរាយការណ៍ដោយកញ្ញា រីតា ដូចតទៅ

ការគាំទ្រ ជំរុញឲ្យហាងនំអេរ៉ាថង មានភាពច្នៃប្រឌិត

ការគាំទ្រ ពីសំណាក់អតិថិជន បានជំរុញឲ្យគូរស្វាមីមួយគូរ បានខិតខិបង្កើតនំ ដែលមានរស់ជាតិប្លែកៗ ដើម្បីតម្រូវអតិថិជនរបស់ខ្លូន។ នំដែលពួកគេបង្កើតឡើង គឺជានំប៉ាវ ដែលមានរស់ជាតិ ផ្សេងៗ និងមានឪជារសឆ្ងាញ់ ដល់ទៅ ៦ មុខ ។ កន្លងទៅ វិទ្យុខ្មែរក្រោមអភិវឌ្ឈន៍ ធ្លាប់បានលើកយកអាជីវកម្មផ្ទាល់ខ្លួន តារា និង ចាន់ថង មកជំរាប់ជូនម្តងរួចមកហើយ។ ជាបន្តទៅនេះ សូមអញ្ញើញទស្សនាការខិតខំបង្កើតរស់ជាតិនំថ្មីៗ របស់ តារា និងចានថន ដូចតទៅ៖