បងស្រឡាញ់ៗ តែអូន

ដើម្បីអំណរបរិយាកាសរីករាយ សូមអញ្ជើញប្រិយមិត្តស្ដាប់ចម្រៀងមួយបទ “បងស្រឡាញ់ៗ តែអូន” ច្រៀងដោយសិល្បករ ថាច់ ភឿង មានស្រុកកំណើតនៅស្រុកថ្កូវ ខេត្ត ព្រះត្រពាំង កម្ពុជាក្រោម។

ខេត្តខ្មែរនៅកម្ពុជាក្រោម តាមរយៈឯកសារប្រវត្តិសាស្ត្រខ្មែរ

និយាយ​ដល់​ភូមិសាស្ត្រ​កម្ពុជាក្រោម​ ​ជនជាតិ​ខ្មែរ​ជាច្រើន​នាំគ្នា​ទន្ទិញ​ចាំមាត់​ថា​ ​មាន​ ​២១ខេត្ត​ ​ដោយ​ឥតមាន​ការសង្ស័យ​អ្វី​ទល់​តែ​សោះ​។​ ​សូម្បី​អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​កណ្តាល​មួយចំនួន​ ​ក៏​ជឿ​តួលេខ​នេះ​ដូច​មែនទែន។ ​ ​តើ​ការពិត​វា​យ៉ាងម៉េច​?​ ​ឯកសារ​ប្រវត្តិសាស្ត្រ​ខ្មែរ​របស់​លោក​ ​ត្រឹង​ ​ងា​ ​បាន​រៀបរាប់​ឈ្មោះ​ខេត្ត​ខ្មែរ​ក្រោយ​សម័យ​អង្គរ​ ​ក្នុង​នោះ​ ​ឃើញ​មានឈ្មោះ​ខេត្ត​នៅ​កម្ពុជាក្រោម​ ​ចំនួន​ ​១១​ ​ដែល​មានរាយ​នាម​ដូចតទៅ​៖​ ​រោងដំរី​ ​ព្រៃនគរ​ ​លង់​ហោរ​ ​បាសាក់​ ​បា​រៀ​ ​ពាម​ ​ទឹកខ្មៅ​ ​ពាម​មេ​សរ​ ​ព្រះត្រពាំង​ ​ក្រមួនស​ ​និង​ដូន​ណៃ។ ​ ​នៅ​ជំពូក​ផ្សេង​ ​ដែល​និយាយ​អំពី​ការបាត់បង់​ទឹកដី​កម្ពុជាក្រោម​ ​នៅ​សតវត្ស​ទី​ ​១៧​ ​១៨​ ​អ្នកនិពន្ធ​ ​ត្រឹង​ ​ងា​ ​បាន​រៀបរាប់​ឈ្មោះ​ខេត្ត​នៅ​កម្ពុជាក្រោម​ម្ដងទៀត​ ​ដែល​មាន​ចំនួន​ ​១២​ ​ក្នុង​នោះ​ ​គាត់​រក្សា​ឈ្មោះ​ខេត្ត​ទាំង​ ​១១​ ​ដដែល​ ​ហើយ​បូ​កប​ញ្ជូល​ខេត្ត​ថ្មី​មួយទៀត​គឺ​ ​ផ្សារដែក។ ​ ​ឈ្មោះ​ខេត្ត​មួយចំនួន​ ​យើង​មិនឃើញ​អ្នកនិពន្ធ​ដដែល​និយាយ​ដល់​នៅក្នុង​ឯកសារ​នេះ​ ​ដូចជា​ ​ព្រែកឫស្សី​ ​កំពង់ឫស្សី​ ​ពល្លាវ​ ​ទួល​តា​មូក​។​ល។ …

ខេត្តខ្មែរនៅកម្ពុជាក្រោម តាមរយៈឯកសារប្រវត្តិសាស្ត្រខ្មែរ Read More »

ស្រុកស្រែស្នេហ៍ខ្ញុំ

សូមអញ្ជើញប្រិយមិត្តស្ដាប់កម្សាន្តចម្រៀងមួយបទថតនៅកម្ពុជាក្រោម មានចំណងជើងថា ស្រុកស្រែស្នេហ៍ខ្ញុំ ជាស្នាដៃតែងនិពន្ធរបស់យុវជនខ្មែរ។ សូមអរគុណ។

លោក ថាច់ សង លក់មីឆាមែន តែចង់ឲ្យកូនរៀនចប់បរិញ្ញាប័ត្រ

បើទោះជារបរលក់មីឆា មិនសូវបានប្រាក់ចំណូលច្រើនក៏ពិតមែន តែលោក ថាច់ សង វ័យ៤១ឆ្នាំ ចង់ឃើញកូនប្រុសរបស់លោកទាំង២ អាចបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ និងមានការងារដ៏ល្អមួយ។ បានជាលោកមានបំណងបែបនេះ ក៏ដោយសារលោកស្រលាញ់ការសិក្សាណាស់ តែដោយសារតែជីវភាពខ្វះខាតទើបលោកមិនអាចបំពេញក្ដីរបស់ខ្លួនបាន។ ហេតុនេះ បានជាលោកឪពុក និងអ្នកម្ដាយ មកពីខេត្តព្រះត្រពាំងទាំង២រូប ប្រាថ្នា និងតស៊ូមិនខ្លាចនឿយហត់ ដើម្បីឲ្យកូនបានរៀន។ ដើម្បីជ្រាបបន្ថែមពីការតស៊ូរបស់លោកឱពុករូបនេះយ៉ាងណាខ្លះ សូមទស្សនាបទយកការណ៍ ដែលរៀបចំដោយកញ្ញា ឈូក រ័ត្ន ដូចតទៅ៖

ងៀតត្រីប៉ាឃឿ

ងៀតត្រីប៉ាឃឿ គ្មានជាតិគីមី 15$/kg។ នេះជាប្រភេទត្រីងៀតឆ្ងាញ់លេខ១ នៅកម្ពុជាក្រោម។ មានសេវាដឹកជញ្ជូនដល់ទីក្រុងភ្នំពេញ។ Tel: +84 9 88 99 21 07។

គ្រួសារលោក យាង សុជាមេត្តា គ្មានផ្ទះនៅក្រោយពេលលោកត្រូវជាប់ឃុំ

លោក យាង សុជាមេត្តា ត្រូវបានតុលាការឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បច្ចុប្បន្នគ្រួសាររបស់ លោក កំពុងតែរស់នៅដោយទុក្ខកង្វល់ គ្មានប្ដី និងឪពុកនៅជិត និងសូម្បីតែផ្ទះក៏គ្មានស្នាក់នៅ។ ទទួល បានប្រាក់បន្តិចបន្តួចពីអង្គការ ភរិយាលោក មេត្តា បានត្រឹមបង់ថ្លៃសាលាឲ្យកូនទាំង២ និងជួយបង់ថ្លៃទឹក ភ្លើង បងស្រីជីដូនមួយ ដែលបានផ្ដល់ផ្ទះឲ្យក្រុមគ្រួសារអតីតអ្នកព័ត៌មានវិទ្យុអាស៊ីសេរី រូបនេះរស់នៅប៉ុណ្ណោះ។ ជីវិតដែលធ្លាប់តែមានប្ដីជាបង្គោលគ្រួសារ និងមានសុភមង្គលនោះ ពេលនេះបានរលាយគ្មានសល់ឡើយ។ ដើម្បីជ្រាបថា គ្រួសារលោក យាង សុជាមេត្តា កំពុងជួបការលំបាកអ្វីខ្លះនោះ សូមទស្សនាបទយកការណ៍ ដែលរៀបចំដោយ កញ្ញា ឈូក រ័ត្ន ដូចតទៅ៖